|
|
ក្លឹបអ្នកមាន PSG កំពុងជួបបញ្ហាជាច្រើន ខណៈការជំនួបដ៏ធំជាមួយស្តេចស Real Madrid កាន់តែខិតជិតមកដល់ ។ PSG និង
ត្រូវប៉ះជាមួយ Real Madrid នៅយប់ថ្ងៃទី១៥ ឈានចូល ១៦ ក្នុងពានរង្វាន់ Champions League វគ្គ ១៦ក្រុម ។
កីឡាករជាច្រើនអាចនិងអវត្តមានក្នុងជំនួបដ៏សំខាន់នេះ ដូចជា Lionel Messi, Sergio Ramos និង Neymar ។ ខណៈដែលខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ក៏លេចលឺពាក្យចចាមអារ៉ាមថានិងផ្ទេរទៅកាន់ Real Madrid នៅរដូវក្តៅខាងមុខនេះ ។
គួរបញ្ជាក់ថា PSG ទើបតែធ្លាក់ពីពានរង្វាន់ Coupe de France កាលពីសប្តាហ៏មុនដោយបាល់ប៉េណាល់ទី ក្រោមថ្វីជើង Nice ។ ស្របពេលដែលអ្នកចាត់ការទូទៅ Pochettino កំពុងរងសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីចាញ់ Nice កាលពីសប្តាហ៏មុន ៕
ប្រភព : Marca
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...